Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្តីពី ការសិក្សាលើគម្រោងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨)

កំពង់ចាម៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​បញ្ចប់​ស្តីពី ការ​សិក្សា​លើ​គម្រោង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ទឹក​ទន្លេ​មេគង្គ ភ្ជាប់​ជា​មួយ​អាង​ទន្លេសាប ដែល​រៀប​ចំ​ដោយ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម សហ​ការ​ជា​មួយ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងដោយមានការចូលួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីអន្តរជាតិតំណាងប្រទេសឡាវ និងថៃ។

គោលបំណងនៃសិក្ខាសាលាគឺ៖ (១). បង្ហាញពីលទ្ធផលសម្រេចបានរបស់គម្រោង (២). ប្រមូលមតិយោបល់ពីអ្នកចូលរួមលើគម្រោង និង (៣). បន្តតាមដាននូវរាល់សកម្មភាពខាងមុខ៕