កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិចុងក្រោយស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨)
Category: CNMC
សៀមរាប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ចុងក្រោយស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃ ផលប៉ះពាល់បរិស្ថានឆ្លងដែន ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រី MRC។
គោលបំណងនៃកិច្ចប្រជុំគឺ៖ (១). ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (២). ពិភាក្សា និងផ្តល់យោបល់អំពីមេរៀន និងវិធីសាស្រ្តល្អៗ ដើម្បីឆ្ពោះទៅការបញ្ចប់សេចក្តីព្រាងនេះ៕
Hits: 2026