Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិចុងក្រោយស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨)

សៀមរាប៖ ឯក​ឧត្តម សូ សុភ័ទ្ទ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ចុង​ក្រោយ​ស្តី​ពី សេចក្តី​ព្រាង​គោល​ការណ៍​ណែនាំ​សម្រាប់​វាយ​តម្លៃ ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី MRC។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១). ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំ សម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (២). ពិភាក្សា និងផ្តល់យោបល់អំពីមេរៀន និងវិធីសាស្រ្តល្អៗ ដើម្បីឆ្ពោះទៅការបញ្ចប់សេចក្តីព្រាងនេះ៕