Developed by Khmer Focus

សិក្ខា​សា​លា​ណ្ដុះ​បណ្ដាល​ថ្នាក់​ជាតិ​ស្ដី​ពី ការ​ប្រើ​ប្រាស់​ម៉ូ​ដែល e-Water Source (ថ្ងៃ​ទី ២០-​២៣ ខែ​កក្កដា ឆ្នាំ​២០១៥)

(CNMC-ICBP/IKMP)

កំពង់ចាម៖ គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ការ​ប្រើ​ប្រាស់​ម៉ូ​ដែល e-​Water Source របស់​អូស្ត្រាលី នៅ​សណ្ឋា​គារ​ភ្នំ​ប្រុស ខេត្ត​កំ​ពង់​ចាម ក្រោម​អ​ធិប​តី​ភាព​ឯក​ឧត្តម តែ ណាវុធ អគ្គ​លេខា​ធិ​ការ គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ម៉ូ​ដែល​ថ្នាក់​ជាតិ របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា ក្រសូង-​ស្ថា​ប័ន​ពាក់​ព័ន្ធ និង​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​ពោធិ​សាត់ ខេត្ត​កំ​ពង់​ស្ពឺ និង​ខេត្ត​ក្រ​ចេះ ដោយ​មាន​អ្នក​គ្រូ​ឧទ្ទេស​នាម​មក​ពី​ប្រ​ទេស​អូស្ត្រាលី និង​មន្ត្រី​នៃ​លេខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ សរុប​ចំនួន ៣០នាក់។

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​នេះ​ មាន​គោល​បំ​ណង​លើក​កំពស់​សមត្ថ​ភាព​យល់​ដឹង​បន្ថែម​របស់​មន្ត្រី​ជំ​នាញ​ម៉ូ​ដែល​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ូដែល​ថ្មី e-Water Source របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​ឧបករណ៍​បច្ចេក​ទេស​វាយ​តម្លៃ​បម្រែ​បម្រួល​ជល​សាស្ត្រ​ក្នុង​អាង​ទន្លេ​មេ​គង្គ ប្រកប​ដោយ​បច្ចេក​ទេស វិទ្យា​សាស្ត្រ​កំរិត​ខ្ពស់ និង​អាច​ជួយ​បំពេញ​បន្ថែម​ជា​មួយ​ម៉ូដែល​ដែល​មាន​ស្រាប់​ដូច​ជា SWAT, IQQM, ISIS, របស់ MRC៕

Hits: 5303