សិក្ខាសាលាណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី ការប្រើប្រាស់ម៉ូដែល e-Water Source (ថ្ងៃទី ២០-២៣ ខែកក្កដា ឆ្នាំ២០១៥)
(CNMC-ICBP/IKMP)
កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការប្រើប្រាស់ម៉ូដែល e-Water Source របស់អូស្ត្រាលី នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីក្រុមម៉ូដែលថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសូង-ស្ថាប័នពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយមានអ្នកគ្រូឧទ្ទេសនាមមកពីប្រទេសអូស្ត្រាលី និងមន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣០នាក់។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណងលើកកំពស់សមត្ថភាពយល់ដឹងបន្ថែមរបស់មន្ត្រីជំនាញម៉ូដែលថ្នាក់ជាតិក្នុងការប្រើប្រាស់ម៉ូដែលថ្មី e-Water Source របស់ប្រទេសអូស្ត្រាលី ដែលជាឧបករណ៍បច្ចេកទេសវាយតម្លៃបម្រែបម្រួលជលសាស្ត្រក្នុងអាងទន្លេមេគង្គ ប្រកបដោយបច្ចេកទេស វិទ្យាសាស្ត្រកំរិតខ្ពស់ និងអាចជួយបំពេញបន្ថែមជាមួយម៉ូដែលដែលមានស្រាប់ដូចជា SWAT, IQQM, ISIS, របស់ MRC៕