Developed by Khmer Focus

ទស្សនកិច្ច​នៃ​គម្រោង​ឆ្លង​ដែន​លើ​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផល ក្នុង​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ (ថ្ងៃទី ០៧-០៨ ខែធ្នូ ឆ្នាំ២០១៦)

ដំណើរ​ទស្សនកិច្ច​នៃ​គម្រោង​ឆ្លង​ដែន លើការ​គ្រប់​គ្រង​ធន​ធាន​ជល​ផល​ក្នុង​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅ​ខេត្ត​អាតាពឹ ប្រទេស​ឡាវ និង​ថ្ងៃ​ទី០៨ ខែធ្នូ ឆ្នាំ២០១៦ បន្ត​មក​ខេត្ត​ស្ទឹងត្រែង ជួប​ជា​មួយ​សហគមន៍​ជល​ផល​ខេត្ត​ស្ទឹងត្រែង និង​ការ​ប្រជុំ​បូក​សរុប​លទ្ធផល និង​ផ្ទៀង​ផ្ទាត់​លើ​ឯកសារ​របាយការណ៍ ជា​មួយ​ក្រុម​ការ​ងារ និង​សហគមន៍​ទាំង​ពីរ​ប្រទេស។ មាន​មន្រ្តី​មក​ពី​ភាគី​ឡាវ រួម​ទាំង​សហគមន៍​អ្នក​នេសាទ មាន​ចំនួន ២២រូប  មន្រ្តី​លេខា​ធិការ​ដ្ឋាន MRC ០៣រូប និង​មន្រ្តី​កម្ពុជា និង​សហគមន៍​ជល​ផល​មាន​ចំនួន ១៨រូប សរុប​ទាំង​អស់ ៤២រូប។ មន្រ្តី​ក្រុម​ការងារ​កម្ពុជា​រួម​មាន​មក​ពី​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា (CNMC) និងរដ្ឋបាលជលផល ចំនួន ០៦រូប ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល  អគ្គលេខាធិការរង CNMC។

ទស្សនកិច្ចនេះ បានស្វែងយល់ពីគ្នាអំពីលក្ខណៈភូមិសាស្ត្រទន្លេ ជីវភាពរស់នៅនៃប្រជាសហគមន៍នេសាទ ការគ្រប់គ្រងជលផលក្នុងប្រទេស និងតួនាទីរបស់សហគមន៍នេសាទ បញ្ហា ភាពប្រឈម និងដំណោះស្រាយនៃការគ្រប់គ្រងក្នុងក្របខ័ណ្ឌគ្រប់គ្រងធនធានទឹកចម្រុះ និងពិភាក្សា ផ្ទៀងផ្ទាត់អំពីបញ្ហារួម ភាពប្រឈមឆ្លងដែន ការកំណត់ដំណោះស្រាយរួមដើម្បីកិច្ចសហប្រតិបត្តិការ សម្រាប់និរន្តរភាពជលផល និងការគ្រប់គ្រងជលផលឆ្លងដែន៕

Hits: 882