សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការពិនិត្យវិធីសាស្រ្តតាមដានភាពសម្បូរបែប និងភាពចម្រុះរបស់ត្រី (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧)
Category: Fisheries Programme
បាងកក៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការពិនិត្យវិធីសាស្រ្តតាមដានភាពសម្បូរបែប និងភាពចម្រុះរបស់ត្រី ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលានេះគឺ៖
- ពិនិត្យ និងវាយតម្លៃទៅលើរបាយការណ៍ នៃវិធីសាស្រ្តតាមដានភាពសម្បូរបែប និងភាពចម្រុះរបស់ត្រី
- ពិភាក្សា និងផ្តល់យោបល់ទៅលើរបាយការណ៍ និង
- ធ្វើការឯកភាពទៅលើវិធីសាស្រ្តដែលបានកែសម្រួលសម្រាប់ការអនុវត្ត៕
Hits: 2388