Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​ពិនិត្យ​វិធី​សាស្រ្ត​តាម​ដាន​ភាព​សម្បូរ​បែប និង​ភាព​ចម្រុះ​របស់​ត្រី (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧)

បាងកក៖ លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​ពិនិត្យ​វិធី​សាស្រ្ត​តាម​ដាន​ភាព​សម្បូរ​បែប និង​ភាព​ចម្រុះ​របស់​ត្រី ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក MRC និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC។

គោល​បំណង​នៃ​សិក្ខាសាលា​នេះគឺ៖

- ពិនិត្យ និងវាយតម្លៃទៅលើរបាយការណ៍ នៃវិធីសាស្រ្តតាមដានភាពសម្បូរបែប និងភាពចម្រុះរបស់ត្រី

- ពិភាក្សា និងផ្តល់យោបល់ទៅលើរបាយការណ៍ និង

- ធ្វើការឯកភាពទៅលើវិធីសាស្រ្តដែលបានកែសម្រួលសម្រាប់ការអនុវត្ត៕