Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្ដី​ពី ការ​អភិវឌ្ឍ​នូវ​គោល​ការណ៍​​ណែ​នាំ សម្រាប់​វាយ​តម្លៃ​ពហុ​បំណង លើ​គម្រោង​វារី​អគ្គិសនី (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥)

(MRC-ISH)

វៀតណាម៖ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្ដី​ពី ការ​អភិវឌ្ឍ​នូវ​គោល​ការណ៍​ណែ​នាំ សម្រាប់​វាយ​តម្លៃ​ពហុ​បំណង លើ​គម្រោង​វារី​អគ្គិសនី ISH02 នៃ​កម្ម​វិធី​និរន្តរ​ភាព​វារី​អគ្គិសនី បាន​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្រោម​ការ​ដឹក​នាំ​របស់​តំណាង​លេខា​ធិការ​ដ្ឋាន គណៈ​​កម្មការ​ទន្លេ​មេគង្គ និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​​ក្រសួង ស្ថាប័ន​​ពាក់​ពន្ធ័​​នៃ​ប្រទេស​ជា​សមា​ជិក និង​បុគ្គលិក​ MRC សរុប​ចំនួន ៤០រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន​​ចំនួន ០៧រូប រួម​មាន ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង​នៃ គ.ជ.ទ.ម.ក លោក ជា ណារិន ប្រធាន​នាយក​ដ្ឋាន​វារី​អគ្គិសនី នៃ​​ក្រសួង​រ៉ែ​ និង​ថាមពល លោក ឆេង ផែន អនុប្រធាន​ទទួល​បន្ទុក​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ជល​ផល​ទឹក​សាប នៃ​រដ្ឋ​បាល​ជល​ផល លោក ស៊ុយ សុវណ្ណ អនុប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក សាខុន ប៉ូរី អនុប្រធាន​នាយក​ដ្ឋាន​បណ្ដា​គម្រោង និង​កម្ម​វិធី នៃ គ.ជ.ទ.ម.ក លោក ទេស សុផារិទ្ធ ជំនាញ​ការ​ថ្នាក់​ជាតិ ISH01 និង​លោក សុខ ប៊ុនហេង ជំនាញ​ការ​ថ្នាក់​ជាតិ ISH02​។

គោលបំណង​នៃ​ការ​ពិគ្រោះ​យោបល់​នេះ​គឺ បង្ហាញ​លទ្ធ​ផល​នៃ​ករណី​សិក្សា​​នៅ​​ទន្លេ​ស្រែពក និង​ការ​កែ​សម្រួល​នូវ​ឧបករណ៍ updated Hydropower Planning Support Tool (HPST)៕

Hits: 2282