កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្ដីពី ការអភិវឌ្ឍនូវគោលការណ៍ណែនាំ សម្រាប់វាយតម្លៃពហុបំណង លើគម្រោងវារីអគ្គិសនី (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥)
(MRC-ISH)
វៀតណាម៖ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្ដីពី ការអភិវឌ្ឍនូវគោលការណ៍ណែនាំ សម្រាប់វាយតម្លៃពហុបំណង លើគម្រោងវារីអគ្គិសនី ISH02 នៃកម្មវិធីនិរន្តរភាពវារីអគ្គិសនី បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់តំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ពន្ធ័នៃប្រទេសជាសមាជិក និងបុគ្គលិក MRC សរុបចំនួន ៤០រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៧រូប រួមមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរងនៃ គ.ជ.ទ.ម.ក លោក ជា ណារិន ប្រធាននាយកដ្ឋានវារីអគ្គិសនី នៃក្រសួងរ៉ែ និងថាមពល លោក ឆេង ផែន អនុប្រធានទទួលបន្ទុកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល លោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី នៃ គ.ជ.ទ.ម.ក លោក ទេស សុផារិទ្ធ ជំនាញការថ្នាក់ជាតិ ISH01 និងលោក សុខ ប៊ុនហេង ជំនាញការថ្នាក់ជាតិ ISH02។
គោលបំណងនៃការពិគ្រោះយោបល់នេះគឺ បង្ហាញលទ្ធផលនៃករណីសិក្សានៅទន្លេស្រែពក និងការកែសម្រួលនូវឧបករណ៍ updated Hydropower Planning Support Tool (HPST)៕