Developed by Khmer Focus

សិក្ខា​សា​លា​ថ្នាក់​តំបន់​ស្តី​ពី គម្រោង ISH 0306 (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥)

(MRC-ISH)

ភ្នំពេញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​សិក្ខា​សា​លា​ថ្នាក់​តំបន់​ស្តី​ពី និរន្តរ​ភាព​វារី​អគ្គិសនី​​លើ​គម្រោង ISH 0306 នៅ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ដើម្បី​ពិភាក្សា​លើ​របាយ​ការណ៍​​ដំបូង ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ជំនាញ និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៣៨រូប។​ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន​ចំនួន ០៩​រូប ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម អាន ពេជ្រហត្ថដា អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទនេ្ល​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​សិក្ខា​សា​លា​គឺ ដើម្បី​ផ្តល់​នូវ​គោល​ការណ៍​ណែនាំ និង​វិធាន​ការ​អនុវត្តន៍​ដ៏​ប្រសើរ​នៃ​ការ​បន្ធូរ​បន្ថយ​ផល​ប៉ះពាល់ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព នៃ​ទំនប់​វារី​អគ្គិសនី ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម និង​ដៃ​ទន្លេ៕

Hits: 1887