សិក្ខាសាលាថ្នាក់តំបន់ស្តីពី គម្រោង ISH 0306 (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥)
(MRC-ISH)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី និរន្តរភាពវារីអគ្គិសនីលើគម្រោង ISH 0306 នៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដើម្បីពិភាក្សាលើរបាយការណ៍ដំបូង ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣៨រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៩រូប ក្រោមការដឹកនាំរបស់ឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទនេ្លមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីផ្តល់នូវគោលការណ៍ណែនាំ និងវិធានការអនុវត្តន៍ដ៏ប្រសើរនៃការបន្ធូរបន្ថយផលប៉ះពាល់ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃទំនប់វារីអគ្គិសនី ក្នុងអាងទន្លេមេគង្គក្រោម និងដៃទន្លេ៕