កិច្ចប្រជុំសម្របសម្រួលកម្មវីធីនិរន្តរភាពវារីអគ្គិសនី (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥)
(MRC-ISH)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំសម្របសម្រួល សម្រាប់កម្មវិធីនិរន្តរភាពវារីអគ្គិសនី នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីពិភាក្សាលើផែនការសកម្មភាព ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល មន្ទីរជំនាញ នៃប្រទេសជាសមាជិក MRC និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៤រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៤រូប ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទនេ្លមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាលើ៖
១. ការវិវដ្តនូវទិដ្ឋភាពទូទៅស្តីពីសកម្មភាពនិរន្តរភាពវារីអគ្គិសនី
២. ផែនការនៃការស្នើសុំក្នុងការពិចារណាលើសកម្មភាពដែលនៅសេសសល់ក្នុងឆ្នាំ២០១៥ និងការងារដែលមានស្រាប់ ហើយដាក់បញ្ចូលទៅក្នុងឆ្នាំ២០១៦
៣. យល់ដឹងពីបញ្ហាដែលទាក់ទងទៅនឹងគម្រោងថវិកា ជាមួយនឹងផែនការ២០១៥ និងផែនការ២០១៦
៤. ធ្វើការបញ្ជាក់ពីប្រទេសជាសមាជិក និងដៃគូរអភិវឌ្ឍន៍ ក្នុងការពិនិត្យទៅលើសកម្មភាពនិរន្តរភាពវារីអគ្គិសនី នាចុងឆ្នាំ២០១៥៕
Hits: 4029