Developed by Khmer Focus

កិច្ច​ប្រជុំ​សម្រប​សម្រួល​កម្ម​វីធី​និរន្តរ​ភាព​វារី​អគ្គិសនី (ថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ២០១៥)

(MRC-ISH)

ភ្នំពេញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​សម្រប​​សម្រួល ​សម្រាប់​កម្ម​វិធី​និរន្តរ​ភាព​វារីអគ្គិសនី​ នៅ​លេខា​​ធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ដើម្បី​ពិភាក្សា​លើ​​ផែន​ការ​សកម្ម​ភាព ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​​ជំនាញ តំណាង​ក្រសួង ស្ថាប័ន​រដ្ឋា​ភិបាល មន្ទីរ​ជំនាញ នៃ​ប្រទេស​ជា​សមាជិក MRC និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ២៤រូប។ ​ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន​ចំនួន ០៤​រូប​​ ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទនេ្ល​មេគង្គ​កម្ពុជា។

គោលបំណង​​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ពិភាក្សា​លើ៖

១.  ការ​វិវដ្ត​នូវ​ទិដ្ឋ​ភាព​ទូទៅ​ស្តី​ពី​សកម្ម​ភាព​និរន្តរ​ភាព​វារី​អគ្គិសនី

២.  ផែនការ​នៃ​ការ​ស្នើ​សុំ​ក្នុង​ការ​ពិចារណា​លើ​សកម្ម​ភាព​ដែល​នៅ​សេស​សល់​ក្នុង​ឆ្នាំ២០១៥ និង​ការ​ងារ​ដែល​មាន​ស្រាប់ ហើយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ឆ្នាំ២០១៦

៣.  យល់ដឹង​ពី​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​គម្រោង​ថវិកា ជា​មួយ​នឹង​ផែន​ការ២០១៥ និង​ផែន​ការ២០១៦

៤.  ធ្វើការ​បញ្ជាក់​ពី​ប្រទេស​ជា​សមា​ជិក និង​ដៃ​គូរ​អភិវឌ្ឍន៍ ក្នុង​ការ​ពិនិត្យ​ទៅ​លើ​សកម្ម​ភាព​និរន្តរ​ភាព​វារី​អគ្គិសនី នា​ចុង​ឆ្នាំ២០១៥៕