Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ធ្វើ​បច្ចុប្បន្នភាព ការ​ផ្តើម​ពី​គោលការណ៍​ណែនាំ​គ្រោងប្លង់ (ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧)

ហូជីមិញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេមេគ្គ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារកម្ពុជា រួម​មាន​ក្រសួង​ធនធានទឹក និងឧតុយម ក្រសួង​រ៉ែ និងថាមពល និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ធ្វើ​បច្ចុប្បន្នភាព ការ​ផ្តើម​ពី​គោល​ការណ៍​ណែនាំ​គ្រោង​ប្លង់ (DG2018) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ដោយនិរន្តរភាព(SHDS)។

គោលបំណងនៃកិច្ចប្រជុំគឺ៖

១- ចែករំលែកអនុសាសន៍ និងសំនួរចម្លើយ ដែលបានមកពីកិច្ចប្រជុំថ្នាក់ជាតិ

២- ពន្យល់លំអិតពីគំនិត និងរបៀបដោះស្រាយ ក្នុងការធ្វើបច្ចុប្បន្នភាព DG2018 និង SHDS

៣- រំលឹកជូនថ្នាក់ជាតិអំពីពេលវេលា ក្នុងការធ្វើបច្ចុប្បន្នភាព DG2018 និង SHDS និង

៤- ស្វែងរកការគាំទ្រពីប្រទេសជាសមាជិក ដើម្បីយកទៅអនុវត្តន៍នៅវគ្គបន្តទៀត៕

Hits: 451