កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាព ការផ្តើមពីគោលការណ៍ណែនាំគ្រោងប្លង់ (ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧)
ហូជីមិញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគ្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា រួមមានក្រសួងធនធានទឹក និងឧតុយម ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាព ការផ្តើមពីគោលការណ៍ណែនាំគ្រោងប្លង់ (DG2018) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ដោយនិរន្តរភាព(SHDS)។
គោលបំណងនៃកិច្ចប្រជុំគឺ៖
១- ចែករំលែកអនុសាសន៍ និងសំនួរចម្លើយ ដែលបានមកពីកិច្ចប្រជុំថ្នាក់ជាតិ
២- ពន្យល់លំអិតពីគំនិត និងរបៀបដោះស្រាយ ក្នុងការធ្វើបច្ចុប្បន្នភាព DG2018 និង SHDS
៣- រំលឹកជូនថ្នាក់ជាតិអំពីពេលវេលា ក្នុងការធ្វើបច្ចុប្បន្នភាព DG2018 និង SHDS និង
៤- ស្វែងរកការគាំទ្រពីប្រទេសជាសមាជិក ដើម្បីយកទៅអនុវត្តន៍នៅវគ្គបន្តទៀត៕