សិក្ខាសាលាផ្ទេរចំណេះដឹងស្តីពី ម៉ូដែល សេណារីយ៉ូ ប្រែប្រួលអាកាសធាតុ (ថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ២០១៦)
វៀតណាម៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាផ្ទេរចំណេះដឹងស្តីពី ម៉ូដែល សេណារីយ៉ូ ប្រែប្រួលអាកាសធាតុ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការចូលរួមពីមន្ត្រី នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម)។ ដោយឡែកមន្ត្រីកម្ពុជាដែលបានអញ្ជើញចូលរួមមានមកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. ជម្រាបជូនអ្នកចូលរួមអំពីសេណារីយ៉ូប្រែប្រួលអាកាសធាតុរបស់ក្រុមការងារអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ (International Panel on Climate Change – IPCC)
២. ជម្រាបជូន និងបង្ហាញអំពីម៉ូដែល SimCLIM ដែលប្រើប្រាស់សម្រាប់ការវាយតម្លៃសេណារីយ៉ូប្រែប្រួលអាកាសធាតុ ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ (MRC) និង
៣. កំណត់កម្មវិធីសម្រាប់ការកសាងសមត្ថភាពស្តីពី SimCLIM នេះ៕
Hits: 2949