Developed by Khmer Focus

សិក្ខា​សាលា​ផ្ទេរ​ចំណេះ​ដឹង​ស្តីពី ម៉ូដែល សេណារីយ៉ូ ប្រែប្រួល​អាកាស​ធាតុ (ថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ២០១៦)

វៀតណាម៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បានរៀបចំ​សិក្ខា​សាលា​ផ្ទេរ​ចំណេះ​ដឹង​ស្តីពី ម៉ូដែល សេណារីយ៉ូ ប្រែប្រួល​អាកាស​ធាតុ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី នៃ​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ (កម្ពុជា ឡាវ ថៃ និង​វៀតណាម)។ ដោយ​ឡែក​មន្ត្រី​កម្ពុជា​ដែល​បាន​អញ្ជើញ​ចូល​រួម​មាន​មក​ពី​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្រ្តី​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​ក្រសួង​បរិស្ថាន។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១. ជម្រាបជូនអ្នកចូលរួមអំពីសេណារីយ៉ូប្រែប្រួលអាកាសធាតុរបស់ក្រុមការងារអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ (International Panel on Climate Change – IPCC)

២. ជម្រាបជូន និងបង្ហាញអំពីម៉ូដែល SimCLIM ដែលប្រើប្រាស់សម្រាប់ការវាយតម្លៃសេណារីយ៉ូប្រែប្រួលអាកាសធាតុ ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ (MRC)​ និង

៣. កំណត់កម្មវិធីសម្រាប់ការកសាងសមត្ថភាពស្តីពី SimCLIM នេះ៕