Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​រាំង​ស្ងួត (ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៥)

(CNMC-DMP)

ក្រុងព្រះសីហនុ៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​រាំង​ស្ងួត សម្រាប់​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​ការ​ចូល​រួម​ពី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា តំណាង​គណៈ​កម្មការ​គ្រប់​គ្រង​គ្រោះ​រាំង​ស្ងួត​ប្រចាំ​ស្រុក​ទាំង​អស់​នៃ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង និង​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៣៥រូប។

គោលបំណងនៃកិច្ចប្រជុំគឺ៖ ១. វាយ​តម្លៃ​ផល​ប៉ះ​ពាល់ និង​ភាព​ងាយ​រង​គ្រោះ​នៃ​គ្រោះ​រាំង​ស្ងួត សម្រាប់​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ២. កំណត់​មូល​ហេតុ និង​ឫស​គល់​នៃ​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត ៣. សិក្សា​លើ​យុទ្ធសាស្ត្រ​កាត់​បន្ថយ និង​ជម្រើស​បន្ស៊ាំ​ទៅ​នឹង​គ្រោះ​រាំង​ស្ងួត ដែល​ត្រូវ​បាន​អនុវត្ត​កន្លង​មក​​ក្នុង​តំបន់ និង​៤. ពិភាក្សា​ជា​មួយ​អ្នក​ពាក់​ព័ន្ធ​លើ​ជម្រើស​បន្ស៊ាំ និង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ផល​ប៉ះពាល់ សម្រាប់​ជា​អនុសាសន៍​ដល់​ថ្នាក់​ជាតិ នា​ពេល​អនាគត៕

Hits: 2649