កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការវាយតម្លៃផលប៉ះពាល់នៃគ្រោះរាំងស្ងួត (ថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៥)
(CNMC-DMP)
ក្រុងព្រះសីហនុ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការវាយតម្លៃផលប៉ះពាល់នៃគ្រោះរាំងស្ងួត សម្រាប់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងគណៈកម្មការគ្រប់គ្រងគ្រោះរាំងស្ងួតប្រចាំស្រុកទាំងអស់នៃខេត្តព្រៃវែង និងខេត្តស្វាយរៀង និងគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣៥រូប។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១. វាយតម្លៃផលប៉ះពាល់ និងភាពងាយរងគ្រោះនៃគ្រោះរាំងស្ងួត សម្រាប់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ២. កំណត់មូលហេតុ និងឫសគល់នៃផលប៉ះពាល់ពីគ្រោះរាំងស្ងួត ៣. សិក្សាលើយុទ្ធសាស្ត្រកាត់បន្ថយ និងជម្រើសបន្ស៊ាំទៅនឹងគ្រោះរាំងស្ងួត ដែលត្រូវបានអនុវត្តកន្លងមកក្នុងតំបន់ និង៤. ពិភាក្សាជាមួយអ្នកពាក់ព័ន្ធលើជម្រើសបន្ស៊ាំ និងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ សម្រាប់ជាអនុសាសន៍ដល់ថ្នាក់ជាតិ នាពេលអនាគត៕