សិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្ដីពី សេចក្តីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧)
Category: Drought Management Programme
សៀមរាប៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្ដីពី សេចក្ដីព្រាងយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត ក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក MRC និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលានេះគឺ៖
- ពិភាក្សាលើសេចក្តីព្រាងលើកទី១ នៃយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត
- បង្ហាញ និងពិភាក្សាលើលទ្ធផលសិក្សា ដែលជាធាតុដ៏សំខាន់សម្រាប់បង្កើតយុទ្ធសាស្ត្រនេះ
- ពិភាក្សាលើផែនទីវិថី សម្រាប់ការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត៕