Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​លើក​ទី១ ស្ដីពី សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​គ្រប់​គ្រង​គ្រោះ​រាំង​ស្ងួត (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​ថ្នាក់​តំបន់​លើក​ទី១ ស្ដីពី សេចក្ដីព្រាង​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះរាំងស្ងួត ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ នៃប្រទេសជាសមាជិក MRC និង​មន្ត្រី​លេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលានេះគឺ៖

- ពិភាក្សាលើសេចក្តីព្រាងលើកទី១ នៃយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត

- បង្ហាញ និងពិភាក្សាលើលទ្ធផលសិក្សា ដែលជាធាតុដ៏សំខាន់សម្រាប់បង្កើតយុទ្ធសាស្ត្រនេះ

- ពិភាក្សាលើផែនទីវិថី សម្រាប់ការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត៕