Developed by Khmer Focus

វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ និង​លទ្ធកម្ម (ថ្ងៃទី ០៧-០៩ ខែមិថុនា ឆ្នាំ២០១៧)

ភ្នំពេញ៖ មន្រ្តី​ក្រុម​ការងារ​ទទួល​បន្ទុក​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាលទី៣ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចំនួន ៦រូប បានចូល​រួមវគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​លទ្ធកម្ម សម្រាប់​ភ្នាក់​ងារ​ប្រតិបត្តិ​គម្រោង​ហិរញ្ញប្បទាន ដោយ​ធនាគារ​ពិភពលោក (WB) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែលសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ WB ADB និង JICA នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលអនុវត្តន៍គម្រោង កម្មវិធី ដែលទ្រទ្រង់ថវិកាដោយ WB ADB និង JICA សរុបប្រមាណ ១០០រូប។

វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើ៖
១. ការបំពេញបែបបទបង់ពន្ធសម្រាប់សេវាកម្ម ជំនាញការជាតិ-អន្តរជាតិ
២. ការបង់ពន្ធបន្ថែមចំពោះទំនិញ សម្ភារៈ និងសំណង់។

កិច្ចបណ្តុះបណ្តាលនឹងពិភាក្សាបញ្ហាពាក់ព័ន្ធ ការស្រាយបំភ្លឺលើដំណើរការប្រតិបត្តិនៅតាមគម្រោង កម្មវិធីនីមួយៗ ដែលអនុវត្តន៍ដោយស្ថាប័នប្រតិបត្តិ៕

Hits: 494