វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម (ថ្ងៃទី ០៧-០៩ ខែមិថុនា ឆ្នាំ២០១៧)
ភ្នំពេញ៖ មន្រ្តីក្រុមការងារទទួលបន្ទុកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចំនួន ៦រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម សម្រាប់ភ្នាក់ងារប្រតិបត្តិគម្រោងហិរញ្ញប្បទាន ដោយធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ WB ADB និង JICA នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលអនុវត្តន៍គម្រោង កម្មវិធី ដែលទ្រទ្រង់ថវិកាដោយ WB ADB និង JICA សរុបប្រមាណ ១០០រូប។
វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើ៖
១. ការបំពេញបែបបទបង់ពន្ធសម្រាប់សេវាកម្ម ជំនាញការជាតិ-អន្តរជាតិ
២. ការបង់ពន្ធបន្ថែមចំពោះទំនិញ សម្ភារៈ និងសំណង់។
កិច្ចបណ្តុះបណ្តាលនឹងពិភាក្សាបញ្ហាពាក់ព័ន្ធ ការស្រាយបំភ្លឺលើដំណើរការប្រតិបត្តិនៅតាមគម្រោង កម្មវិធីនីមួយៗ ដែលអនុវត្តន៍ដោយស្ថាប័នប្រតិបត្តិ៕