Developed by Khmer Focus
លោក​សាស្រ្តាចារ្យ Ravichandran Moorthy និង​លោក​ស្រី​បណ្ឌិត Hoo Chiew បាន​មក​បំពេញ​ទស្សន​កិច្ចនៅ​កម្ពុជា និង​ចូល​ជួប​មន្រ្តី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦)

លោក​សាស្រ្តាចារ្យ Ravichandran Moorthy និង​លោក​ស្រី​បណ្ឌិត Hoo Chiew Ping មក​ពី​សកល​វិទ្យាល័យ Kebangsaan ប្រទេស​ម៉ាឡេស៊ី បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា និង​ចូល​ជួប​មន្រ្តី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង លោក សុខ ខុម ប្រធាន​នាយក​ដ្ឋាន​បណ្តា​គម្រោង និង​កម្មវិធី និង​លោក សួ សិទ្ធី ជំនាញ​ការ​ជាតិ បាន​ទទួល​ជួប​ភ្ញៀវ។

គោលបំណង​នៃ​ទស្សនកិច្ច​របស់​ភ្ញៀវ​គឺ ដើម្បី​ស្វែង​យល់​បញ្ហា​ពាក់ព័ន្ធ​នឹង៖

១.  ផលប៉ះពាល់ចំពោះបញ្ហាគ្រប់គ្រងធនធានទឹកមេគង្គនៅកម្ពុជា ក្នុងសហគមន៍មូលដ្ឋាន បណ្តាលមកពីការអភិវឌ្ឍវារីអគ្គិសនី ការបាត់បង់ព្រៃឈើ ទំនាស់ដីធ្លី សិទ្ធិពលរដ្ឋ ដែលទាក់ទងការផ្សព្វផ្សាយ ការយល់ដឹងជាទូទៅជាសាធារណនៅកម្ពុជា

២.  សារៈសំខាន់នៃជំនួយដោយដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ និងសង្គមស៊ីវិល ចំពោះនិរន្តរភាពអភិវឌ្ឍន៍កម្ពុជា

៣. ទំនាក់ទំនងជិតស្និទកម្ពុជា-ចិន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់ ទំនប់នៅមូលដ្ឋាន និងផលប៉ះពាល់លើប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេមេគង្គ៕