លោកសាស្រ្តាចារ្យ Ravichandran Moorthy និងលោកស្រីបណ្ឌិត Hoo Chiew Ping មកពីសកលវិទ្យាល័យ Kebangsaan ប្រទេសម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលជួបមន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងលោក សួ សិទ្ធី ជំនាញការជាតិ បានទទួលជួបភ្ញៀវ។
គោលបំណងនៃទស្សនកិច្ចរបស់ភ្ញៀវគឺ ដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធនឹង៖
១. ផលប៉ះពាល់ចំពោះបញ្ហាគ្រប់គ្រងធនធានទឹកមេគង្គនៅកម្ពុជា ក្នុងសហគមន៍មូលដ្ឋាន បណ្តាលមកពីការអភិវឌ្ឍវារីអគ្គិសនី ការបាត់បង់ព្រៃឈើ ទំនាស់ដីធ្លី សិទ្ធិពលរដ្ឋ ដែលទាក់ទងការផ្សព្វផ្សាយ ការយល់ដឹងជាទូទៅជាសាធារណនៅកម្ពុជា
២. សារៈសំខាន់នៃជំនួយដោយដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ និងសង្គមស៊ីវិល ចំពោះនិរន្តរភាពអភិវឌ្ឍន៍កម្ពុជា
៣. ទំនាក់ទំនងជិតស្និទកម្ពុជា-ចិន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់ ទំនប់នៅមូលដ្ឋាន និងផលប៉ះពាល់លើប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេមេគង្គ៕