Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំស្តីពី ការអនុវត្តស្តង់ដា​គណនេយ្យ​សាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ កញ្ញា សេង កូឡា មន្រ្តីនាយកដ្ឋានរដ្ឋ​បាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា និងលោក លឹម ស្រេង ជំនាញការ​ជាតិផ្នែកហិរញ្ញវត្ថុ នៃគម្រោង MIWRMP III សមាសភាគទី ២ បានចូលរួមសិក្ខាសាលាបណ្តុះ​បណ្តាលស្តីពី គោលការណ៍ណែនាំស្តីពី ការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធ online ដោយមានអ្នកចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលា៖ (១) ណែនាំអំពីរបៀបកែសម្រួលបញ្ជីការតាមគណនេយ្យលក្ខណៈស្តង់ដាមូលដ្ឋានសាច់ប្រាក់ និងកត់ត្រាលក្ខខណ្ឌសាច់ប្រាក់ចូលក្នុងប្រព័ន្ធ និងប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុឆ្នាំចាស់ និងឆ្នាំថ្មី និងរបៀបកត់ត្រា Advance and Contract register (២) បង្ហាញការអនុម័តលើកដំបូងនៃមូលដ្ឋានសាច់ប្រាក់ និងផលប៉ះពាល់លើសវនកម្ម និងភាពខុសគ្នានៃរបាយការណ៍ហិរញ្ញវត្ថុតាមមូលដ្ឋានគណនេយ្យចាស់ និងរបាយការណ៍ហិរញ្ញវត្ថុថ្មីឱ្យស្របតាមស្តង់ដាមូលដ្ឋានគណនេយ្យបែបអន្តរជាតិ និង (៣) លើកករណីសិក្សាសម្រាប់គណនេយ្យមូលដ្ឋានសាច់ប្រាក់៕