Developed by Khmer Focus
កិច្ចប្រជុំពិភាក្សាការពារគម្រោងផែនការថវិកាឆ្នាំ២០២២ (ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការពារគម្រោងផែនការថវិកាឆ្នាំ២០២២ កម្រិតថ្នាក់ដឹក​នាំក្រសួង ស្ថាប័ន តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះដឹកនាំដោយសហប្រធានប្រតិភូ រវាងឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕