Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី វិធីសាស្ត្រតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី វិធីសាស្ត្រតាមដានការបំពុល ដោយសារធាតុផ្លាស្ទីក ក្នុង​ទន្លេមេគង្គ និងដោយបានស្នើការចូលរួមពី​ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប សកលវិទ្យាល័យភូមិភ្នំពេញ អង្គការកែច្នៃសម្រាម និងការសិក្សានៅកម្ពុជា និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ៖

១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងវិធីសាស្ត្រលម្អិត នៃកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គ

២. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង សំណើការសិក្សាសាកល្បង នៃពិធីសារលម្អិត នៃការត្រួតពិនិត្យម៉ាក្រូប្លាស្ទ្រីក ក្នុងទន្លេមេគង្គ និង

៣. ពិភាក្សា និងជ្រើសរើសទីតាំងសម្រាប់ការសិក្សាសាកល្បង ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការតាមដាន៕s