Developed by Khmer Focus
កិច្ចប្រជុំលើកទី ៨ នៃក្រុមជំនាញការផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ (ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុមការងារកម្ពុជាអន្តរក្រសួង ស្ថាប័ន ចូល​រួម​កិច្ចប្រជុំលើកទី ៨ នៃក្រុមជំនាញការ​ផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ ដើម្បីពិនិត្យ និងឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃសំណើសិក្សារួមគ្នាស្តីពី ការប្រែប្រួលលក្ខខណ្ឌជលសាស្ត្រក្នុងអាងទន្លេឡានឆាង-មេគង្គ និងយុទ្ធសាស្ត្របន្ស៊ាំ និងពិភាក្សាលើឧបករណ៍វាយតម្លៃអាងស្តុកទឹកក្នុងអាងទន្លេមេគង្គ ការជ្រើសរើសអាងស្តុកទឹក និងការកសាងសមត្ថភាព។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញក្រោមការដឹកនាំពីអ្នកស្រី Nguyen Hong Phuong អគ្គនាយករង គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិកមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងក្រោមកិច្ចសម្របសម្រួលបច្ចេកទេសពីផ្នែកគាំទ្របច្ចេកទេស នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ៕