កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិចុងក្រោយស្តីពី ការសិក្សាសាកល្បងលើគម្រោងបូមស្តារពង្រីកផ្លូវនាវាចរណ៍ទន្លេបាសាក់ (ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១)
ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ចុងក្រោយស្តីពី ការសិក្សាសាកល្បងលើគម្រោងបូមស្តារពង្រីកផ្លូវនាវាចរណ៍ទន្លេបាសាក់ ក្នុងប្រទេសកម្ពុជា សម្រាប់ការអនុវត្តគោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃផលប៉ះពាល់
២. ពិភាក្សាដើម្បីបញ្ចប់ការអនុវត្តការសិក្សាសាកល្បង និង
៣. ស្វែងយល់អំពីមេរៀនសំខាន់ៗ និងបទពិសោធន៍ពីការអនុវត្តគម្រោង៕