Developed by Khmer Focus
វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ត្រូវ​បាន​ចាត់​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី ភាព​ជា​អ្នក​ដឹក​នាំ និង​នវានុវត្តន៍ (Leadership and Innovation Program) ជំនាន់​ទី​២ ដែល​សិក្ខា​សា​លា​បើក​វគ្គ​បណ្តុះ​បណ្តាល Launching Workshop on Leadership and Innovation Program នេះ បាន​ប្រារព្វ​ធ្វើ​តាម​អនឡាញ ក្រោម​អធិបតី​ភាព​របស់​ឯក​ឧត្តម ព្រំ សុខា រដ្ឋ​មន្រ្តី​ក្រសួងមុខងារសាធារណៈ និងមន្រ្តីតំណាងស្ថានទូតអូស្រ្តាលី សហភាពអ៊ឺរ៉ុប និងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមជាមន្រ្តីជាន់ខ្ពស់ កម្រិតអគ្គលេខាធិការ អគ្គាធិការ អគ្គនាយក ឬថ្នាក់ប្រហាក់ប្រហែល និងអភិបាលរាជធានី-ខេត្ត ដែលនឹងដំណើរការចាប់ពីខែតុលានេះ តទៅតាម Open Learning Campus និង Webinar៕