Developed by Khmer Focus
កិច្ចប្រជុំថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី ការតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១)

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំថ្នាក់ជាតិ  ដើម្បីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីពី ការតាមដានផលប៉ះពាល់សង្គម និង​ការវាយតម្លៃភាពងាយរងគ្រោះ (SIMVA) ២០១៨។ សមាសភាពចូលរួមមាន មន្រ្តីតំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ អាជ្ញាធរទន្លេសាប ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពី គ.ជ.ទ.ម.ក (ប្រធាន អនុប្រធាន និងមន្រ្តីនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ផ្សព្វផ្សាយពីរបកគំហើញសំខាន់ៗ នៃរបាយការណ៍ ចុះអង្គេត SIMVA ២០១៨ (២) ពិភាក្សាលើការប្រើប្រាស់ទិន្នន័យរបស់ SIMVA និង (៣) ណែនាំពីវិធីដែលរដ្ឋាភិបាលអាចគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ ក្នុងការទប់ទល់នឹងការប្រែប្រួលនៃទឹកទន្លេ៕