Developed by Khmer Focus
ចុះពិនិត្យស្ថានភាពសំណង់ស្ថានីយជលសាស្ត្រ-ឧតុនិយមចំនួន ២៨កន្លែង (ថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ ២០២១)

ក្រុមការងារ នៃ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​នាយក​គម្រោង​គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ (MIWRMP3) អមដំណើរដោយមន្រ្តី​ក្រុម​ការងារ ដែល​មាន​សមាសភាព​មកពី​នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ៤ (ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ដលគីរី) ក្រុមទីប្រឹក្សាផ្តល់យោបល់បច្ចេកទេស នៃក្រុមហ៊ុន DHI និងមន្រ្តីក្រុមការងារអគ្គលេខាធិការដ្ឋាន គជទមក។

ក្រុមបេសកកម្មការងារ បានចុះពិនិត្យស្ថានភាពសំណង់ស្ថានីយជលសាស្ត្រ-ឧតុនិយមចំនួន ២៨កន្លែង ក្រោមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គតំណាក់កាលទី៣ (MIWRMP 3 ) សមាសភាគ២ ដែលមាននៅក្នុងខេត្តស្ទឹងត្រែង ចំនួន ១០, ខេត្តរតនគីរី ចំនួន ៧ ខេត្តមណ្ឌលគិរី ចំនួន ៦ និងខេត្តក្រចេះចំនួន ៥។

ជាលទ្ធផល ក្រុមបេសកកម្មបានវាយតម្លៃដំណើរការសាងសង់ស្ថានីយ ស្ទើរតែបញ្ចប់សំណង់ខាងលើនៅសល់តែ ៤ស្ថានីយទៀតដែលត្រូវបន្ត ដោយសារបញ្ហាកូវីដ១៩ និងកម្ពស់ទឹក បានធ្វើឱ្យដំណើរការសាងសង់ស្ថានីយមួយចំនួនត្រូវបានពន្យាពេល ប៉ុន្តែនឹងត្រូវបញ្ចប់ទាំងស្រុងចុងឆ្នាំ២០២១នេះ។ ក្រុមហ៊ុនសាងសង់ នឹងបន្តកិច្ចការបញ្ចប់សំណង់ ការងារសម្អាតជុំវិញស្ថានីយរួមទាំងការកាប់ឆ្ការព្រៃ ដើមឈើ និងចាក់បំពេញដីនៅតាមទីធ្លាស្ថានីយជាដើម និងឈានទៅការបំពាក់ឧបករណ៍៕