Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-វៀតណាម(ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១)

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង  ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារចំណុចពាក់ព័ន្ធ នៃសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-វៀតណាម លើកទី១៩ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Draft Agree minutes of the 19th Meeting of the Vietnam-Cambodia Joint Commission on Economic, Cultural, Scientific and Technological Cooperation)។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីមន្រ្តីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំង២៧។ កិច្ចប្រជុំបានដំណើរការ ដោយបានទទួលមតិយោបល់ធាតុចូល ពីមន្រ្តីតំណាង បានពិនិត្យ និងកែសម្រួល និងសម្រេចបានជាសេចក្តីព្រាងកំណត់ហេតុ ដែលនឹងត្រូវបញ្ជូនទៅភាគីវៀតណាម ដើម្បីបន្តពិនិត្យ និងឯកភាព៕