Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ ដើម្បីពិនិត្យលទ្ធផលបញ្ចប់ នៃការសិក្សាសាកល្បងស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ក្នុងវិស័យកសិកម្ម (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១)

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីពិនិត្យលទ្ធផលបញ្ចប់ នៃការសិក្សាសាកល្បងស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ក្នុងវិស័យកសិកម្ម ប្រកបដោយចីរភាព។ សមាសភាពចូលរួមពីកម្ពុជា មានមន្រ្តីពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អជ្ញាធរទន្លេសាប ក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីពី គ.ជ.ទ.ម.ក (ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស)។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី៖ (១) ពិភាក្សា និងបញ្ចប់សេចក្តីព្រាងរបាយការណ៍ប្រចាំតំបន់ ផែនទីបង្ហាញផ្លូវ ផែនការសកម្មភាព គោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការធ្វើម៉ូដែលទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព និង (២) ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងដំបូង នៃឯកសារគោលគំនិត និង ToR សម្រាប់ជំនាញការអន្តរជាតិ និងជាតិ ក្នុងដំណាក់កាលទី៣៕