Developed by Khmer Focus
កិច្ចប្រជុំលើកទី២ របស់គណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណ:កម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្ដម សូ សុភ័ទ្ទ អគ្គលេខាធិការ និង​លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ នៃគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំលើកទី២ របស់គណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ: ដែលដឹកនាំចូលរួមកិច្ចប្រជុំនេះដោយឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងធនធានទឹក និងឧតុនិយម។

កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ:។

កិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ លើកទី២នេះ បានបង្ហាញជូន និងពិភាក្សាចូលរួមផ្តល់យោបល់លើ (១) សេចក្តីព្រាងឯកសារកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណ: ឆ្នាំ២០២២-២០៣៥ និង (២) ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ និងតារាងទូទាត់បៀវត្ស របស់ក្រសួងមុខងារសាធារណ:៕