Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់លើកទី៩ របស់ក្រុមជំនាញការផែនការអាងទន្លេ ដើម្បីបញ្ចប់ឯកសារគោលគំនិត និងឯកសារលក្ខខណ្ឌការងារ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើក​ទី៩ របស់​ក្រុម​ជំនាញ​ការ​ផែនការ​អាង​ទន្លេ ដើម្បី​បញ្ចប់​ឯកសារ​គោលគំនិត និង​ឯកសារ​លក្ខខណ្ឌ​ការងារ សម្រាប់​ផែនការ​បុរេសកម្ម​តំបន់ (Proactive Regional Planning)។ កិច្ចប្រជុំមានសមាសភាពចូលរួមពីប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តី MRCS ក្រុមជំនាញការថ្នាក់ជាតិ  និងអន្តរជាតិ  ហើយសម្របសម្រួលដោយមន្រ្តីលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ។ ដោយឡែកមន្រ្តីចូលរួមពីកម្ពុជ មានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល និងមន្រ្តីពី គ.ជ.ទ.ម.ក មានឯកឧត្តម ទីប្រឹក្សា មន្រ្តីថ្នាក់នាយកដ្ឋាន និងមន្រ្តីបច្ចេកទេស។

កិច្ចប្រជុំបានប្រព្រឹត្រទៅដោយបានពិភាក្សា និងឯកភាពលើការបកស្រាយរាល់ចំណុចបញ្ហាដែលលើកឡើងដោយប្រទេសជាសមាជិក និងបានឯកភាពបញ្ចប់ឯកសារគោលគំនិត និងឯកសារលក្ខខណ្ឌការងារ សម្រាប់រៀបចំផែនការបុរេសកម្មតំបន់ (Proactive Regional Planning) ដើម្បីដាក់ជូនពិនិត្យ និងសម្រេចពីគណ:កម្មាធិការរួម MRC និងផែនការការងារបន្តលើការងារជ្រើសរើសក្រុមទីប្រឹក្សា៕