Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារ MRC JC លើកទី៣៩ (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២)

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​សមាជិកគណៈ​កម្មាធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC JC) តំណាង​កម្ពុជា និង​ជា​ប្រធាន MRC JC ឆ្នាំ​២០២២ បាន​ដឹក​នាំ​កិច្ចប្រជុំ​ក្រុម​ការងារ MRC JC លើក​ទី​៣៩ ដែល​រៀបចំឡើងដោយលេខាធិការដ្ឋាន MRC តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងមន្ត្រីក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋាន MRC។ សម្រាប់កម្ពុជា ដឹកនាំចូលរួមដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកបម្រុង MRC JC តំណាងកម្ពុជា និងមានការចូលរួមពីឯកឧត្តម ទីប្រឹក្សា និងមន្ត្រីសម្របសម្រួលការងារមេគង្គ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងស្នើសុំផ្តល់ការយល់ព្រម និងការណែនាំលើ៖

(១) ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើឯកសារគោលការណ៍ណែនាំប្រតិបត្តិការរផ្ទៃក្នុង របស់ MRC រួមមានផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម រដ្ឋបាល និងផ្នែកគ្រប់គ្រងធនធានមនុស្ស អនុលោមតាមអនុសាសន៍ពីដៃគូអភិវឌ្ឍន៍ EU (EU Pillar Assessments 7, 8, 9) និង

(២) គំនិតផ្តួចផ្តើមទស្សនទានសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ស្ថាប័នរបស់ MRC សម្រាប់ក្រោយឆ្នាំ២០៣០៕