ថៃ៖ ក្រុមការងារកម្ពុជា រួមមានឯកឧត្តម ប្រាក់ ថាវាក់អាមីដា អគ្គលេខាធិការង ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃក្រសួងបរិស្ថាន លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ពុទ្រា សូលីដា អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំក្រុមជំនាញការយុទ្ធសាស្រ្ត និងភាពជាដៃគូ ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC តំណាងដៃគូអភិវឌ្ឍន៍ និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សាអំពីសំណើផ្តល់ការគាំទ្រពីមូលនីធិបរិស្ថានសកល (GEF) ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ (២) លើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតនៅក្នុងអនុអាងទន្លេមេគង្គ និង (៣) លើកកម្ពស់ការគ្រប់គ្រងជលផលឆ្លងដែនក្នុងអាងទន្លេមេគង្គក្រោម៕