Developed by Khmer Focus
វគ្គបណ្តុះបណ្តាលថ្នាក់តំបន់លើកទី៣ ស្តីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល HEC-RAS (ថ្ងៃទី ១១-១៥ ខែកក្កដា ឆ្នាំ២០២២)

ហាណូយ៖ លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និង​ចំណេះដឹង នៃគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារដែលមានសមាសភាពពីក្រសួងធនធានទឹក និង​ឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេង្គ​កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់លើកទី៣ ស្តីពី ការប្រើ​ប្រាស់ឧបករណ៍ ម៉ូដែល HEC-RAS សម្រាប់គាំទ្រដល់ក្របខណ្ឌសេចក្តីសម្រេចចិត្ត របស់គណៈកម្មការទន្លេមេគង្គ (MRC-DSF)។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសម្របសម្រួលដោយលេខាធិការដ្ឋាន MRC ដែលមានការចូលរួមពីមន្ត្រីជំនាញពីប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) ក្រុមជំនាញការពី USACE & K Water និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីឱ្យសិក្ខាកាម ១. មានការយល់ដឹងស៊ីជម្រៅ តាមរយៈការប្រើប្រាស់ ម៉ូដែល HEC-RAS ក្នុងការគណនាលំហូរទឹកតាមដងទន្លេ និងលំហូរទៅតំបន់វាលទំនាបលិចទឹក និង ២. មានការយល់ដឹងអំពីតម្រូវការទិន្នន័យ ការវិភាគលទ្ធផល ការដោះស្រាយបញ្ហា និងការធ្វើផែនទីតំបន់ទំនាបលិចទឹក៕