Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ក្របខណ្ឌបរិស្ថាន និងសង្គម (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២)

ក្រុមការងារអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ងួន វិចិត្រ អនុប្រធាន​នាយដ្ឋានបណ្ដាម្រោង និងកម្មវិធី និងលោក សាក់ សំអុល មន្រ្តីនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ក្របខណ្ឌបរិស្ថាន និងសង្គម (ESF) (គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា) ដែលកិច្ចប្រជុំនេះធ្វើនៅក្រសួងធនធានទឹក និងឧតុនិយម និងដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងដែនដី នគរូបនីយកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម ពីបណ្ដាខេត្តមួយចំនួន និងជំនាញការជាតិ និងអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១) លើកកម្ពស់សន្តិសុខទឹក និងបង្កើនផលិតភាពទឹកនៃកសិកម្ម នៅក្នុងអាងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា (២) លើកកម្ពស់សន្តិសុខទឹកជារួមសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងអាងទន្លេគោលដៅ (៣) ទាញយកសក្ដានុពលទឹកដែលមិនបានប្រើប្រាស់ និងបង្កើនផលិតភាពនៃកសិកម្មក្នុងអាងទន្លេគោលដៅ និង (៤) លើកកម្ពស់សមត្តិភាពជារួមលើការគ្រប់គ្រងធនធានទឹករបស់រាជរដ្ឋាភិបាលថ្នាក់កណ្ដាល រដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងសហគមន៍ពាក់ព័ន្ធ៕