Developed by Khmer Focus
កិច្ចប្រជុំដៃគូសន្ទនា (ចិន-មីយ៉ាន់ម៉ា) លើកទី២៦ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២)

ភ្នំពេញ៖ ប្រតិភូគណៈកម្មការរួម កម្ពុជា ដឹកនាំដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួមជាមួយប្រតិភូនៃប្រទេសឡាវ ថៃ វៀតណាម ចិន និងមីយ៉ាន់ម៉ា ព្រមទាំងមន្រ្តីនៃលេខាធិការ​ដ្ឋាន គណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចប្រជុំដៃគូសន្ទនា (ចិន-មីយ៉ាន់ម៉ា) លើកទី២៦ តាមរយៈប្រព័ន្ធអនឡាញ ដែលរៀបចំដោយលេខាធិការដ្ឋាន MRC ពីទីក្រុងវៀងច័ន្ទប្រទេសឡាវ ។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិកគណ:កម្មាធិការរួម MRC តំណាងកម្ពុជា និងជាប្រធានគណ:កម្មាធិការរួម MRC ប្រចាំឆ្នាំ២០២២។

កិច្ចប្រជុំ បានពិនិត្យ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសម្រេចបានក្នុងឆ្នាំ២០២២ និងពិភាក្សាលើផ្នែកនៃកិច្ចសហប្រតិបត្តិការបន្ត រវាងគណៈកម្មការទន្លេមេគង្គ និងដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដើម្បីពង្រឹង និងលើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាទន្លេមគង្គ-ឡាងឆាង៕