Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពការងារ នៃការផលិតផែនទីអាងទន្លេមេគង្គ និងផែនទីអន្តរកម្ម (ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២)

ហូជីមិញ៖ លោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃអគ្គលេខា​ធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមជាមួយនឹងក្រុមការងារពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំថ្នាក់​តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាព វឌ្ឍនភាព ការងារនៃការផលិតផែនទីអាងទន្លេមេគង្គ និងផែនទីអន្តរកម្ម។ កិច្ចប្រជុំដឹកនាំសម្របសម្រួលដោយនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ក្រុមការងារពីប្រទេសជាសមាជិកមេគង្គ ជំនាញការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបង្ហាញពីប្រវត្តិ ស្ថានភាព វឌ្ឍនភាព និងជំហានបន្ទាប់នៃគម្រោង និងដើម្បីប្រមូលមតិ និងសំណូមពរពីក្រុមការងារនៃប្រទេសជាសមាជិក សម្រាប់ការកែលម្អសេវាកម្មផែនទីលើគេហទំព័រព័ត៌មានរបស់ MRC បន្ថែមទៀត៕