Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី វឌ្ឍនភាពការងារនៃការអនុវត្តផែនការគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត និងរបាយការណ៍មេគង្គប្រចាំ (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២)

បាងកក៖ ក្រុមការងារកម្ពុជា មកពីក្រសួងធន​ធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី វឌ្ឍនភាពការងារ នៃការអនុវត្តផែនការគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត និងរបាយការណ៍មេគង្គប្រចាំឆ្នាំ២០២១ ស្តីពីជលសាស្ត្រ ទឹកជំនន់ និងរាំងស្ងួត។ កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិកមេគង្គ កម្ពុជា វៀតណាម ឡាវ ថៃ ក្រុមទីប្រឹក្សាអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. ពិនិត្យ ពិភាក្សា និងប្រមូលមតិយោបល់លើរបាយការណ៍វឌ្ឍនភាពការងារគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួត ២. ពិភាក្សាលើដំណោះស្រាយ និងផែនទីវិថីសម្រាប់ឆ្នាំ២០២៣ -២០២៤ ៣. ពិភាក្សាលើមាតិកានៃរបាយការណ៍ថ្នាក់ជាតិ ផ្នែកជលសាស្ត្រ ទឹកជំនន់ និងរាំងស្ងួត ៤. បង្ហាញរបាយការណ៍ និងការវិភាគស្ថានភាពទឹកជំនន់ និងរាំងស្ងួតទាក់ទងនឹងឥទ្ធិពលពីខ្យល់ព្យុះ និង៥. ពិភាក្សាអំពីតម្រូវការសម្រាប់កែលំអររបាយការណ៍ឆ្នាំ២០២១៕