Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារស្តីពី ផែនការសកម្មភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះ និងបញ្ហាគ្រប់គ្រងធនធានទឹក (ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣)

ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី​ព្រាងឯកសារស្តីពី ផែនការសកម្មភាពនៃការគ្រប់​គ្រងធនធានទឹកចម្រុះ និងបញ្ហាគ្រប់​គ្រង​ធន​ធាន​ទឹកឆ្លងដែននៅកម្ពុជា ដោយ​សហការ​ជា​មួយ​ក្រសួងធនធានទឹក និងឧតុនិយម និងដៃគូទឹកកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោកស្រីបណ្ឌិត ម៉ក់ សូលាង ប្រធានដៃគូទឹកកម្ពុជា មន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ មណ្ឌលគីរី ព្រៃវែង ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ ក្រសួងទេចរណ៍ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហគមន៍នេសាទស្តីក្រោមរហាល់សួង ជាដៃគូ និងភាគីសំខាន់មកពីអាជ្ញាធរទន្លេសាប និងសហគមន៍កសិករប្រើប្រាស់ទឹកអន្លង់រាជ្យ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងឯកភាពគ្នាលើសេចក្តីព្រាងឯកសារស្តីពី ផែនការសកម្មភាពនៃការគ្រប់គ្រងធនធានទឹកចម្រុះ និងបញ្ហាប្រឈមក្នុងតំបន់សម្រាប់កម្ពុជា៕