Developed by Khmer Focus
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើឯកសារទម្រង់នៃការកំណត់គម្រោងស្តីពី ការពង្រឹងការគ្រប់គ្រងជលផលឆ្លងដែន (ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣)

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើឯក​សារទម្រង់នៃការកំណត់គម្រោងស្ដីពី ការពង្រឹងការគ្រប់គ្រងជលផលឆ្លងដែន ក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប អង្គការ IUCN គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គ។

សិក្ខសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាឯកសារទម្រង់នៃការកំណត់គម្រោងស្តីពី ការពង្រឹងការគ្រប់គ្រងជលផលឆ្លងដែនក្នុងអាងទន្លេមេគង្គក្រោម

២. ណែនាំឯកសារទម្រង់នៃការកំណត់គម្រោងស្តីពី ការពង្រឹងការគ្រប់គ្រងជលផលឆ្លងដែនក្នុងអាងទន្លេមេគង្គក្រោម ជូនគណៈកម្មការ GEF នៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធ និង

៣. ពិភាក្សាអំពីជំហានបន្ត៕