Developed by Khmer Focus
កិច្ចប្រជុំលើកទី ៤២ JC Task Forces របស់គណៈកម្មការទន្លេមេគង្គ(MRC)

ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ, ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ លេខាធិការដ្ឋាន MRC បានរៀបចំកិច្ចប្រជុំលើកទី ៤២ JC Task Forces របស់គណៈកម្មការទន្លេមេគង្គ(MRC) ដោយមានការអញ្ជើញចូលរួម ពីប្រតិភូក្រុមការងារ JC Task Forces នៃប្រទេសជាសមាជិកMRC(កម្ពុជា ឡាវ ថៃ និងវៀតណាម) សរុបចំនួន ២៥រូប ក្នុងនោះប្រតិភូកម្ពុជា មានចំនួន ៣រូប រួមមាន ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គ.ជ.ទ.ម.ក ឯកឧត្តម ពេជ្រ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក និងលោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស។ កិច្ចប្រជុំនេះ មានគោលបំណងគឺ ពិភាក្សា ប្រមូលមតិយោបល់ និងស្វែងរកការឯកភាពគ្នាលើ÷ (១)សំណើរលើការកែសម្រួលគោលនយោបាយទ្រទ្រង់ថ្លៃសិក្សាកូនរបស់មន្ត្រីបម្រើការងារនៅលេខាធិការដ្ឋានMRC (២) សំណើរលើការរៀបចំកែសម្រួលប្រាក់បំណាច់របស់នាយកប្រតិបត្តិឡើងវិញ (៣) ផែនការសកម្មភាពដើម្បីអនុវត្តអាទិភាពសំខាន់ៗនៃសេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ (៤) ទស្សនទាន ស្តីពីការកំណត់រយ:ពេលនៃការរៀបចំកិច្ចប្រជុំកំពូល MRC។