Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី វេទិការួម លើកទី៨ របស់ MRC (ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹកនាំ​ក្រុមការងារ​កម្ពុជា មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី វេទិការួម លើកទី៨ របស់ MRC តាមរយៈ VDO conference ដោយ​មាន​ការ​ចូលរួម​ពីក្រុមការងារ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំង ៤ប្រទេស និងមន្រ្តីលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំបានពិភាក្សា និងស្វែងយល់ពីបច្ចុប្បន្នភាព លើការអនុវត្តនីតិវិធីរបស់ MRC បានពិនិត្យផ្តល់យោបល់ តារាងម៉ាទ្រិច ដើម្បីអនុវត្តន៍ផែនការសកម្មភាពរួម សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់ឡាយ និងប៉ាក់បេង និងសេចក្តីព្រាងម៉ាទ្រិច សម្រាប់គម្រោងវារីអគ្គីសនី លួងប្រាបាង។

បានពិភាក្សា និងផ្តល់យោបល់ លើសេចក្តីព្រាងឯកសារការងារ លើមាត្រាទី ៧, ៨ និង ១០ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ មុនដាក់ជូនទៅគណៈកម្មាធិការរួម ដើម្បីធ្វើការពិចារណា និងអនុម័ត។

ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារស្តីពី ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅអាងទន្លេមេគង្គភាគខាងក្រោម ដោយផ្អែកលើនីតិវិធី របស់គណៈកម្មការទន្លេមេគង្គ៕