Developed by Khmer Focus

សិក្ខាសាលារាយការណ៍បណ្តោះអាសន្នស្តីពី កម្មវិធីចែករំលែកចំណេះដឹងលើកទី២ របស់ MRC-KDI (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯក​ឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​តំណាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ចូល​រួម​សិក្ខា​សាលា​រាយការណ៍​បណ្តោះ​អាសន្ន​ស្តីពី កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​លើក​ទី២ របស់ MRC-KDI តាម​រយៈ Video Conference ក្រោម​អធិបតីភាព​ពី​តំណាង KDI របស់​រដ្ឋាភិបាលកូរ៉េ និងនាយកប្រតិបត្តិរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលាបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើប្រធានបទចំនួន ០៥ រួមមាន៖ ១. ការពិនិត្យលើបទពិសោធន៍របស់កូរ៉េ និងប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ២. អភិក្រម វិធីសាស្ត្រ និងមតិយោបល់អំពីការព្យាករទឹកជំនន់ ដោយប្រើប្រាស់ AI និង Big Data សម្រាប់ធ្វើឱ្យប្រសើរនូវការព្យាករទឹកជំនន់ និងការជូនដំណឹងជាមុន ៣. ការបង្កើតផលិតផលប្រាស្រ័យទាក់ទង និងមតិយោបល់សម្រាប់មធ្យោបាយផ្សព្វផ្សាយការព្យាករទឹកជំនន់ និងភាពរាំងស្ងួតរបស់ MRC និង ៤. ការបញ្ជាក់យុទ្ធសាស្ត្រគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គ ដោយផ្តោតលើក្របខណ្ឌចែករំលែកចំណេះដឹង និងគំនិតផ្តួចផ្តើមបច្ចេកវិទ្យាបៃតង ដើម្បីកាត់បន្ថយទឹកជំនន់ និងភាពរាំងស្ងួត៕